លោកអ្នកគួរតែធ្វេីការផ្លាស់ប្តូរសំបកកង់រថយន្តលោកអ្នក យ៉ាងហោចណាស់រយះពេល ៦ឆ្នាំម្តង ។ នេះគឺជាអប្បបរមាដែលត្រូវបានផ្ដល់អនុសាសន៍ដោយ
NHTSA គឺរយៈពេលប្រាំមួយឆ្នាំ ដោយមិន គិតលេីស្ថានភាពនៃការប្រើប្រាស់ឡើយ ហើយ១០ឆ្នាំគឺជាអាយុកាលអតិបរមារបស់សំបកកង់។ សូមធ្វើការពិនិត្យមើលការណែនាំជាក់លាក់ទាក់ទងនឹងឡានរបស់លោកអ្នក។ លោក អ្នកត្រូវរៀនសង្ស័យពីចំណុចមិនប្រក្រតីផ្សេងៗ ប្រសិនបើរថយន្តរបស់អ្នកមានសំបកកង់ដែល មានអាយុកាលលើសពី ៦ឆ្នាំ ។
Friday, January 12, 2018
Wednesday, January 10, 2018
របៀបត្រួតពិនិត្យមេីលឆ្នាំផលិតកង់រថយន្ត How to know year made of tires
នេះគ្រាន់ជាគន្លឹះតូចមួយ ដែលអាចជួយលោកអ្នកបានខ្លះ ក្នុងការត្រួតពិនិត្យមើលឆ្នាំផលិតសំបក កង់រថយន្ត ។ លោកអ្នកអាចពិនិត្យមើល លេខសម្គាល់បួនខ្ទង់ ដែលស្ថិតនៅលើសំបក កង់រថយន្តផ្ទាល់ដែលស្ថិតនៅខាងក្នុង (In) រឺ ខាងក្រៅ (Out) ទៅតាមប្រភេទក្រុមហ៊ុនផលិត នីមួយៗ
ពីរខ្ទង់ខាងដើមសម្គាល់សប្តាហ៌ដែលបានផលិត ( 26 បានផលិតនៅសប្តាហ៌ ទី26 ) ពីរខ្ទង់ខាងក្រោយសម្គាល់ឆ្នាំផលិត (13 បានផលិតក្នុងឆ្នាំ2013) ។
Subscribe to:
Posts (Atom)